Better Health Channel
betterhealth.vic.gov.au
betterhealth.vic.gov.au

សូមរក្សាសុខភាពល្អនៅរដូវរងារនេះ (Stay well this winter - Khmer)

សូមរក្សាសុខភាពល្អនៅរដូវរងានេះ

ជំងឺគ្រុនផ្តាសាយ (គ្រុនផ្តាសាយធំ) និង COVID-19 រីករាលដាលពេញមួយឆ្នាំ ប៉ុន្តែរដូវរងាគឺអាក្រក់ ជាពិសេសសម្រាប់ការរីករាលដាលនៃជំងឺ។

អ្នកអាចជួយរក្សាខ្លួនអ្នកផ្ទាល់ឱ្យមានសុខភាពល្អដោយ៖

ការធ្វើបែបនេះនឹងជួយរក្សាអ្នក និងមិត្តភ័ក្តិ គ្រួសារ និងសហគមន៍របស់អ្នកឱ្យមានសុខភាពល្អ។

ខ្លះដែលអ្នកត្រូវដឹង

  • វ៉ាក់សាំងជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំត្រូវបានណែនាំសម្រាប់មនុស្សគ្រប់រូបដែលមានអាយុចាប់ពី 6 ខែឡើងទៅ។
  • ដូសជំរុញ COVID-19 មានរៀងរាល់ 12 ខែម្តង សម្រាប់មនុស្សដែលមានអាយុចាប់ពី 18 ឆ្នាំ ឡើងទៅ។
  • មនុស្សពេញវ័យដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ និងមនុស្សដែលមានអាយុពី 18 ទៅ 64 ឆ្នាំ ដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មានសិទ្ធិទទួលបានដូសជំរុញ COVID-19 រៀងរាល់ 6 ខែ ម្តង។
  • អ្នកអាចទទួលថ្នាំបង្ការ ជំងឺគ្រុនផ្តាសាយ និង COVID-19 របស់អ្នកក្នុងពេលតែមួយ។
  • អ្នកអាចចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយ និង COVID-19 របស់អ្នកពី វេជ្ជបណ្ឌិតរបស់អ្នក (GP)ឱសថការី ក្នុងតំបន់របស់អ្នក។ ឱសថការីអាចចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយធំ និង COVID-19 ដល់អ្នកណាម្នាក់ដែលមានអាយុចាប់ពី 5 ឆ្នាំឡើងទៅ។
  • មនុស្សភាគច្រើនអាចជាសះស្បើយដោយសុវត្ថិភាពពីជំងឺគ្រុនផ្ដាសាយ និង COVID-19 នៅផ្ទះ។
  • សូមជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីនិយាយអំពីការថែទាំល្អបំផុតសម្រាប់អ្នក ប្រសិនបើ អ្នកឆ្លង COVID-19 ឬជំងឺគ្រុនផ្ដាសាយនៅរដូវរងានេះ។ ការធ្វើដូចនេះនឹងជួយឱ្យអ្នកទទួល បានការថែទាំត្រឹមត្រូវ ប្រសិនបើ និងនៅពេលអ្នកត្រូវការការថែទាំ។ មនុស្សមួយចំនួនមានសិទ្ធិទទួលបានថ្នាំតាមវេជ្ជបញ្ជា ដែលអាចកាត់បន្ថយផលវិបាកសុខភាព និងតម្រូវការសម្រាប់ការ សម្រាកនៅមន្ទីរពេទ្យជាមួយ COVID-19 ឬជំងឺគ្រុនផ្តាសាយ ប្រសិនបើលេបភ្លាមៗបន្ទាប់ពី មានរោគសញ្ញា។ ស្វែងយល់បន្ថែមពីវេជ្ជបណ្ឌិតរបស់អ្នក។
  • វេជ្ជបណ្ឌិតរបស់អ្នកគឺជាមនុស្សដ៏ល្អបំផុតដើម្បីជួយអ្នក ប្រសិនបើអ្នកមិនស្រួលខ្លួន។

ការចាក់វ៉ាក់សាំងជំងឺគ្រុនផ្ដាសាយ

ដើម្បីជួយអ្នករក្សាសុខភាពល្អនៅរដូវរងានេះ ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្ដាសាយដោយឥតគិតថ្លៃអាចរកបានសម្រាប់ក្រុមជាអាទិភាពនានាដែលមានសិទ្ធិទទួល។

ក្រុមជាអាទិភាពទាំងនេះរួមមាន៖

  • កុមារដែលមានអាយុ 6 ខែ ទៅ 5 ឆ្នាំ
  • មនុស្សដែលមានអាយុ 65 ឆ្នាំ និងអាយុលើសនេះ
  • ជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait ដែលមានអាយុ 6 ខែ និងអាយុលើសនេះ
  • ស្ត្រី មានផ្ទៃពោះ - នៅដំណាក់កាលណានៃការមានផ្ទៃពោះ
  • មនុស្សដែលមានអាយុ 6 ខែ និងអាយុលើសនេះ ដែលមានស្ថានភាពផ្នែកវេជ្ជសាស្ត្រធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យកើនឡើងនៃជំងឺគ្រុនផ្ដាសាយធ្ងន់ធ្ងរ និងភាពស្មុគស្មាញរបស់វា។

កុមារត្រូវការការការពារពិសេសពីជំងឺគ្រុនផ្តាសាយ ជាពិសេសទារក និងកុមារទើបចេះដើរតេះតះ។ វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយគឺមានសារៈសំខាន់ដូចគ្នានឹង វ៉ាក់សាំងកុមារ ធម្មតាដទៃទៀតដែរ ហើយនឹងការពារពួកគេពីប្រភេទជំងឺគ្រុនផ្តាសាយទូទៅបំផុត។

អ្នកអាចចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយរបស់អ្នកក្នុងពេលដំណាលគ្នានឹងវ៉ាក់សាំងដទៃទៀត។

ស្វែងយល់បន្ថែមអំពី ការចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយ តាមអនឡាញ ឬនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅ TIS National តាមទូរសព្ទលេខ 131 450

ការចាក់វ៉ាក់សាំង COVID

ការរក្សាការចាក់វ៉ាក់សាំង COVID-19 របស់អ្នកឱ្យទាន់បច្ចុប្បន្នភាព គឺជារឿងសំខាន់ដើម្បីរក្សាឱ្យបានល្អក្នុងរដូវរងានេះ៖

  • មនុស្សពេញវ័យទាំងអស់មានសិទ្ធិទទួលបានដូសជំរុញរៀងរាល់ 12 ខែម្តង។
  • មនុស្សពេញវ័យដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ និងមនុស្សដែលមានអាយុពី 18 ដល់ 64 ឆ្នាំដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មានសិទ្ធិទទួលបានដូសជំរុញរៀងរាល់ 6 ខែម្តង។
  • កុមារដែលមានអាយុពី 5 ទៅ 17 ឆ្នាំដែលមានប្រព័ន្ធការពាររាងកាយខ្សោយធ្ងន់ធ្ងរ មានសិទ្ធិ ទទួលបានដូសជំរុញរៀងរាល់ 12 ខែម្តង។
  • ក្មេងជំទង់ និងកុមារដែលមានសុខភាពល្អ មិនត្រូវការដូសជំរុញឆ្នាំ 2024 ទេ ដោយសារតែមានអត្រាទាបនៃជំងឺធ្ងន់ធ្ងរ និងកម្រិតខ្ពស់នៃភាពស៊ាំកូនកាត់ក្នុងចំណោមក្រុមនេះ។

ចាក់ដូសជំរុញរបស់អ្នកនៅឯឱសថស្ថាន ឬ GP នៅតាមមូលដ្ឋានរបស់អ្នក។ ស្វែងរកកន្លែងចាក់វ៉ាក់ សាំងដែលនៅជិតអ្នកដោយប្រើ កម្មវិធីស្វែងរកគ្លីនិកវ៉ាក់សាំងExternal Link

ព័ត៌មានបន្ថែមស្តីពីការរក្សាសុខភាពល្អ

Give feedback about this page

Reviewed on: 30-04-2024