On this page
ការពារខ្លួនអ្នក និងអ្នកដទៃពី COVID-19
COVID-19 នៅតែកំពុងសាយភាយនៅក្នុងសហគមន៍។ វានៅតែអាចធ្វើឱ្យមនុស្សមួយចំនួនឈឺខ្លាំង។ ការពារខ្លួនអ្នក គឺជាវិធីដ៏ល្អបំផុតដើម្បីការពារអ្នកដទៃទៀត។ អ្នកមិនអាចចម្លង COVID បានទេ ប្រសិនបើអ្នកមិនមាន COVID។
ធ្វើតេស្ត
ស្នាក់នៅផ្ទះ និងធ្វើតេស្តអង់ទីហ្សែនរហ័ស (RAT) ប្រសិនបើអ្នក៖
- មានរោគសញ្ញាដូចជាហៀរសម្បោរ ឈឺបំពង់ក ក្អក គ្រុនក្ដៅ ឬគ្រុនរងារ។
- ស្ថិតក្នុងទំនាក់ទំនងជាមួយអ្នកណាម្នាក់ដែលមាន COVID-19។
ប្រសិនបើការធ្វើតេស្តរបស់អ្នកអវិជ្ជមាន អ្នកត្រូវបន្តប្រើប្រាស់ការធ្វើតេស្ត អង់ទីហ្សែនរហ័ស សម្រាប់រយៈពេលពីរបីថ្ងៃបន្ទាប់ទៀត ហើយស្នាក់នៅផ្ទះរហូតដល់រោគសញ្ញារបស់អ្នកបាត់។
ស្នើសុំ GP សម្រាប់ការធ្វើតេស្ត PCR ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺខ្លាំងដោយសារ COVID-19។ អ្នកមិនត្រូវការរាយការណ៍លទ្ធផលរបស់អ្នកទេ ប្រសិនបើបានធ្វើតេស្តវិជ្ជមានពីការធ្វើតេស្ត PCR។
ស្វែងរកព័ត៌មានបន្ថែមស្ដីពី ទទួលបានការធ្វើតេស្ត COVID-19។
ថែរក្សាសុខភាពរបស់អ្នក
ប្រសិនបើអ្នកធ្វើតេស្តរកឃើញ COVID-19 វិជ្ជមាន អ្នកគួរសម្រាក និងនិយាយជាមួយ GP។ មនុស្សភាគច្រើននឹងមានរោគសញ្ញាស្រាល ហើយអាចជាសះស្បើយវិញនៅផ្ទះ។ អ្នកគួរតែ៖
- ស្នាក់នៅផ្ទះរយៈពេលយ៉ាងហោចណាស់ 5 ថ្ងៃ។ កុំទៅធ្វើការ ឬសាលារៀន។ នៅឱ្យឆ្ងាយពីមន្ទីរពេទ្យ កន្លែងថែទាំមនុស្សចាស់ និងសេវាកម្មជនពិការ។
- ពាក់ម៉ាស់ ប្រសិនបើអ្នកត្រូវតែចាកចញពីផ្ទះក្នុងពេលគ្រាមានអាសន្ន។ ម៉ាស់ដែលល្អបំផុត គឺម៉ាស់សម្រាប់វះកាត់ ឬ N95។
- ប្រាប់មនុស្សដែលអ្នកបានជួប ឬកន្លែងដែលអ្នកបានទៅក្នុងពេលថ្មីៗនេះថាអ្នកមាន COVID។
ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យព្យាបាលជំងឺទូទៅ (GP)។
ហៅទូរសព្ទទៅ ក្រសួងសង្គ្រោះបន្ទាន់បែបនិម្មិត រដ្ឋវិចថូរៀ (Victorian Virtual Emergency Department) សម្រាប់ការថែទាំបន្ទាន់ ប្រសិនបើអ្នកមិនអាចនិយាយជាមួយ GP បានទេ។
សម្រាប់គ្រាមានអាសន្ន ហៅទូរសព្ទទៅលេខសូន្យបីដង (000)។
អ្នកអាចបង្ករោគរហូតដល់ទៅ 10 ថ្ងៃ។ អ្នកគួរតែស្នាក់នៅផ្ទះ ប្រសិនបើអ្នកហៀរសម្បោរ ឈឺបំពង់ក ក្អក គ្រុនក្ដៅ គ្រុនរងារ បែកញើស ឬដង្ហើមខ្លី។ ធ្វើតេស្តអង់ទីហ៊្សែនរហ័ស ឬនិយាយជាមួយ GP ប្រសិនបើអ្នកមិនប្រាកដ។
ការគាំទ្រ
សម្រាប់ព័ត៌មានបន្ថែម៖
- ចូលមើល បញ្ជីត្រួតពិនិត្យ COVID-19 សម្រាប់អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកធ្វើតេស្តរកឃើញ COVID-19 វិជ្ជមាន
- ចូលមើល ការគ្រប់គ្រង COVID-19 សម្រាប់រោគសញ្ញា និងការថែទាំសុខភាពរបស់អ្នកនៅផ្ទះ។
ដើម្បីនិយាយជាមួយអ្នកណាម្នាក់៖
- ហៅទូរសព្ទទៅសេវាកម្មបកប្រែកម្មភាសាសរសេរ និងបកប្រែផ្ទាល់មាត់ 131 450
សួរអំពីថ្នាំ COVID
ថ្នាំ COVID សង្គ្រោះជីវិត និងបញ្ឈប់មនុស្សពីការធ្លាក់ខ្លួនឈឺខ្លាំងដោយសារ COVID-19។ ត្រូវលេបថ្នាំទាំងនោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយក្នុងក្នុងរយៈពេល 5 ថ្ងៃនៃការធ្លាក់ខ្លួនឈឺដើម្បីឱ្យវាដំណើរការបានល្អបំផុត។
ឆ្លើយ សំណួរទាំងនេះ ដើម្បីស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបានថ្នាំ COVID ឬអត់។ និយាយជាមួយ GP ប្រសិនបើអ្នកគិតថាអ្នកមានសិទ្ធិទទួល។ GP អាចជួយធ្វើឱ្យប្រាកដថាមនុស្សដែលមានសិទ្ធិទទួល នឹងទទួលបានការព្យាបាលបានលឿន
សម្រាប់ព័ត៌មានបន្ថែម សូមមើល ថ្នាំព្យាបាលប្រឆាំងនឹងវីរុស និងថ្នាំផ្សេងទៀត។
ពាក់ម៉ាស់
ម៉ាស់អាចបញ្ឈប់អ្នកពីការឆ្លង និងការឆ្លងរាលដាល COVID-19។ ម៉ាស់គួរតែមានគុណភាពល្អ ហើយពាក់ត្រូវនឹងមុខបានល្អ។ ម៉ាស់ប្រភេទ N95 និង P2 (ឧបករណ៍ជំនួយដំណកដង្ហើម) ផ្ដល់នូវការការពារបានច្រើនបំផុត។
អ្នកគួរតែពាក់ម៉ាស់៖
- នៅលើយានយន្តដឹកជញ្ជូនសាធារណៈ នៅខាងក្នុងកន្លែងសាធារណៈ និងនៅខាងក្រៅក្នុងកន្លែងដែលមានមនុស្សច្រើនកកកុញ។
- ប្រសិនបើអ្នកមាន COVID-19 ហើយត្រូវតែចាកចេញពីផ្ទះ
- ប្រសិនបើអ្នក ឬជាមួយអ្នកណាម្នាក់ដែលប្រឈមនឹងហានិភ័យខ្ពស់នៃការធ្លាក់ខ្លួនឈឺខ្លាំង។
កុមារដែលមានអាយុ 2 ឆ្នាំ ឬក្មេងជាងនេះ មិនគួរពាក់ម៉ាស់ទេ ពីព្រោះវាអាចបង្កហានិភ័យដល់ការឈ្លក់ និងថប់ដង្ហើម។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ម៉ាស់មុខ។
ទទួលបានដូសវ៉ាក់សាំងបន្ទាប់របស់អ្នក
វ៉ាក់សាំងគឺជាវិធីដ៏ល្អបំផុតក្នុងការការពារខ្លួនអ្នក និងគ្រួសារពីការធ្លាក់ខ្លួនឈឺខ្លាំងដោយសារ COVID-19។ អ្នកគួរតែរក្សាបច្ចុប្បន្នភាពជាមួយនឹងវ៉ាក់សាំងដែលបានណែនាំសម្រាប់អ្នក។ សូមនិយាយជាមួយ GP ដើម្បីស្វែងយល់ថាដូសចំនួនប៉ុន្មានដែលបានណែនាំំ។
អ្នកគួរតែនៅចាក់វ៉ាក់សាំង ប្រសិនបើអ្នកធ្លាប់មាន COVID-19។ ប្រើ ឧបករណ៍ស្វែងរកគ្លីនិកវ៉ាក់សាំង ដើម្បីកក់ដូសបន្ទាប់របស់អ្នកនៅឯកន្លែង GP ឬឱសថស្ថាននៅតាមតំបន់។
សម្រាប់ព័ត៌មានបន្ថែម សូមមើល វ៉ាក់សាំង COVID-19។
ឱ្យមានខ្យល់បរិសុទ្ធចូល
COVID-19 ឆ្លងរាលដាលតាមខ្យល់។ ការឱ្យមានខ្យល់បរិសុទ្ធចូលក្នុងអគារ អាចកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាល COVID-19។ បើកបង្អួច ឬទ្វារ ពេលណាដែលអាចធ្វើទៅបាន នៅពេលមូលផ្ដុំគ្នាជាមួយមនុស្សដទៃទៀតនៅក្នុងអគារ។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ អ្នកអាចប្រើម៉ាស៊ីនសម្អាតខ្យល់ចល័ត (តម្រង HEPA) ដែលកម្ចាត់កំទេចសារធាតុអេរ៉ូសូលចេញពីខ្យល់។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ខ្យល់ចេញចូល។
ការជាសះស្បើយពី COVID-19
មនុស្សជាច្រើននឹងមានអារម្មណ៍មិនស្រួលខ្លួនដោយសារ COVID-19 បន្ទាប់ពីពួកគេលែងបង្ករោគ។ អនុញ្ញាតឱ្យរាងកាយរបស់អ្នកមានពេលវេលា និងការថែទាំ ដើម្បីជាសះស្បើយបានត្រឹមត្រូវ។
អ្នកគួរតែរង់ចាំរយៈពេល 6 ខែ ក្រោយការឆ្លងរោគ មុនពេលទទួលដូសវ៉ាក់សាំងបន្ទាប់របស់អ្នក។ ការនេះនឹងធ្វើឱ្យប្រាកដថាអ្នកទទួលបានការការពារបានល្អបំផុតប្រឆាំងទល់នឹងវីវុស។
អ្នកអាចឆ្លង COVID-19 ម្ដងទៀតបានយ៉ាងឆាប់រហ័សក្នុង រយៈពេល 4 សប្ដាហ៍ បន្ទាប់ពីអ្នកបានជាសះស្បើយ។ ប្រសិនបើអ្នកមានរោគសញ្ញារយៈពេល 4 សប្ដាហ៍ ឬច្រើនជាងនេះ ក្រោយការឆ្លងរោគ អ្នកគួរតែធ្វើតេស្ត។
COVID រយៈពេលយូរ គឺនៅពេលរោគសញ្ញានៃ COVID-19 នៅតែមានអស់រយៈពេលយូរជាង 3 ខែ។ អ្នកគួរតែជួបជាមួយ GP របស់អ្នក ដែលអាចជួយអ្នកគ្រប់គ្រងរោគសញ្ញារបស់អ្នក ឬបញ្ជូនអ្នកបន្តទៅអ្នកឯកទេស ប្រសិនបើករណីនេះត្រូវបានទាមទារ។
រកមើលព័ត៌មានបន្ថែមស្ដីពី COVID រយៈពេលយូរ។
ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនង
អ្នកប្រឈមនឹងហានិភ័យនៃការកើតរោគសញ្ញា COVID-19 ប្រសិនបើអ្នកចែករំលែកផ្ទះ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកណាម្នាក់ដែលបានធ្វើតេស្តឃើញវិជ្ជមាន។
អ្នកគួរតែតាមដានរកមើលរោគសញ្ញា និងធ្វើតេស្តជាប្រចាំរយៈពេល 7 ថ្ងៃ ក្រោយទំនាក់ទំនងរបស់អ្នកជាមួយអ្នកណាម្នាក់ដែលបានធ្វើតេស្តឃើញវិជ្ជមាន។ ក្នុងអំឡុងពេលនេះ អ្នកត្រូវបានណែនាំ៖
- ជៀសវាងពីមន្ទីរពេទ្យ កន្លែងថែទាំមនុស្សចាស់ និងសេវាកម្មជនពិការ
- ពាក់ម៉ាស់នៅពេលចាកចេញពីផ្ទះ រួមមាននៅលើយានយន្តដឹកជញ្ជូនសាធារណៈ និងនៅកន្លែងក្នុងអគារ ដូចជាកន្លែងធ្វើការ និងសាលារៀន
- ឱ្យមានខ្យល់បរិសុទ្ធចូលក្នុងអគារ ដោយបើកបង្អួច ពេលណាអាចធ្វើទៅបាន
សម្រាប់ព័ត៌មានបន្ថែមស្ដីពី បញ្ជីត្រួតពិនិត្យសម្រាប់ទំនាក់ទំនង។
This page has been produced in consultation with and approved by: